khmer eng
  • សម្ភារៈ និងស្បៀងអាហារដែលជាជំនួយរបស់សប្បុរសជន ផ្ដល់ជូនដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន ១,០០០គ្រួសារ ក្នុងខេត្តសៀមរាប
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញអមដំណើរ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ចុះចែកសម្ភារៈប្រើប្រាស់ និងស្បៀងអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកចំនួន ១,០០០គ្រួសារ ស្ថិតនៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

    សូមបញ្ជាក់ផងដែរថា សម្ភារៈ និងស្បៀងអាហារទាំងនេះបានមកពីការផ្ដួចផ្ដើមគំនិតរបស់លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ក្នុងបេសកកម្មប្រកាសរកជំនួយជួយដល់ជនភៀសសឹកដែលមានរយៈពេល ៣ថ្ងៃ (២៦-២៧-២៨)។ ក្នុងនោះបានទទួលជំនួយជាច្រើនដូចជាសម្ភារៈ ថវិកា និងស្បៀងអាហារផ្សេងៗពីបងប្អូនសប្បុរសជនដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដែលកំពុងភៀសសឹក។

    ក្នុងមួយគ្រួសារទទួលបានសម្ភារៈ និងស្បៀងដូចជា៖

    • អង្ករ ២៥គីឡូក្រាម
    • មី១កេស
    • ទឹកសុទ្ធយួរ២យួរ
    • ទឹកកេស១កេស
    • ត្រីខ៥កំប៉ុង
    • ត្រីប្រឡាក់១ថង់
    • ភួយ ឬ មុង១ និងមានសម្ភារៈប្រើប្រាស់និងនំអាហារផ្សេងៗ ១កញ្ចប់ទៀតផងដែរ។​

    ប្រភព៖ ក្រុមជំនួយការ​លោកជំទាវ ម៉ាណ ណាវី


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត